Skip to main content

2

1. ដៃគូអនុវត្តគម្រោង សម្រាប់សហគមន៍នេសាទងាយរងគ្រោះ ដើម្បីសម្របសម្រួលក្នុងការគ្រប់គ្រងធនធានជលផលនៅក្នុងខេត្តកំពត


អង្គការអាក់សិនអេតកម្ពុជា និងដៃគូរកំពុងអភិវឌ្ឍន៍គម្រោង សុវត្ថិភាពសិទ្ធិកាន់កាប់ និងគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិសម្រាប់សហគមន៍នេសាទងាយរងគ្រោះនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា. គម្រោងនេះ ទទួលបានមូលនិធិគាំទ្រពីសហភាពអ៊ឺរ៉ុប សម្រាប់រយៈពេល ៣ឆ្នាំ ចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ ។ គម្រោងនេះមានបំណងរួម ដើម្បីលើកកម្ពស់សិទ្ធិទទួលបាន និងកាន់កាប់ដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌សម្រាប់ក្រុមងាយរងគ្រោះនៅកម្ពុជា។

ការទទួលខុសត្រូវសំខាន់ៗ

សហគមន៍នេសាទដែលបានចូលរួម មានសមត្ថភាពកាន់តែប្រសើរក្នុងការគ្រប់គ្រងធនធានធម្មជាតិសហគមន៍, សុវត្ថិភាពកាន់កាប់កាន់តែប្រសើរសម្រាប់គ្រួសារនេសាទ និងការការពារពីការកេងប្រវ័ញ្ចពាណិជ្ជកម្ម និងការនេសាទខុសច្បាប់, បង្កើនការជឿទុកចិត្តនិងសាមគ្គីភាពរវាងសមាជិកសហគមន៍នេសាទ និងគណៈកម្មាធិការសហគមន៍នេសាទ, បណ្តាញ និងអាជ្ញាធរមូលដ្ឋាន និងថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធ។

 

ប្រភេទនៃសកម្មភាព

  • ពង្រឹងសមត្ថភាពលើការគ្រប់គ្រងធនធានធម្មជាតិ សិទ្ធិដីធ្លី ភាពជាអ្នកដឹកនាំ ការយល់ដឹងផ្នែកច្បាប់ យុទ្ធនាការនិងជំនាញតស៊ូមតិដល់អ្នកដឹកនាំសហគមន៍ និងសមាជិក។
  • រៀបចំការប្រជុំ និងវេទិកាពិភាក្សារវាងសមាជិក អាជ្ញាធរដែនដី និងវិស័យឯកជន។
  • ដើម្បីកែលំអរសកម្មភាពល្បាត កំណត់ព្រំដែន និងសកម្មភាពបង្កើតធនធានឡើងវិញ។

 

លក្ខណៈវិន្នច្ឆ័យ

  • បានចុះបញ្ជី ឬទទួលស្គាល់ជាផ្លូវការជាសហគមន៍នេសាទ (ដោយរដ្ឋបាលជលផល) ក្នុងខេត្តកំពត និងកែប ។
  • សហគមន៍នេសាទដែលរងផលប៉ះពាល់ខ្លាំងបំផុតលើដែននេសាទ ដែលជាមូលដ្ឋានប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងបទល្មើសនេសាទ ឬ​ប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានា
  • មានរចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍ និងធនធានមនុស្សច្បាស់លាស់។
  • មានលទ្ធភាពផ្តល់លទ្ធផលការងារ និងអនុវត្តសកម្មភាពដូចបានចែងនៅក្នុងក្របខ័ណ្ឌពេលវេលានៃផែនការ និងធនធាន(ថវិកា)ដែលបានព្រមព្រៀងគ្នា
  • ធានាតម្លាភាពចំពោះការចំណាយ និងសកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុដែលមានតម្លាភាព (ដោយមានការគាំទ្រពីអង្គការអាក់សិនអេតកម្ពុជា និងឬ អង្គការដៃគូ)

 

 

កញ្ចប់ថវិកាសរុប

កញ្ចប់ថវិកាអតិបរមា សរុបចំនួន ៖ ៥០០០ អ៊ឺរ៉ូ ក្នុង១សហគមន៍

អំឡុងពេលអនុវត្ត ៖ ២៦ខែ គិតចាប់ពីខែសីហា ឆ្នាំ២០២០ ដល់ ខែវិច្ឆិកា ឆ្នាំ២០២២

សេចក្តីលំអិតទាក់ទងនឹងសេចក្តីប្រកាសទាំងពីរ និងទម្រង់ពាក្យសុំសម្រាប់គម្រោង សម្រាប់បណ្តាញសហគមន៍នេសាទនិងសហគមន៍នេសាទ អាចទាញយកបានតាមរយៈតណភ្ជាប់វេបសាយខាងក្រោម​៖

https://cambodia.actionaid.org/jobs/2020/2

វិធីដាក់ពាក្យ

បណ្តាញសហគមន៍នេសាទ និងសហគមន៍នេសាទ ដែលចាប់អារម្មណ៍ត្រូវដាក់ពាក្យស្នើសុំមូលនិធិ មិនអោយ លើសពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ។ សូមផ្ញើមកការិយាល័យៈ មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា

(CWDCC)         អាស័យដ្ឋាន ផ្ទះលេខ០៩ ភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ។

Downloads

002 TOR-third party-CFi KH_2.pdf
PDF  /  164.06 KB
Download
Form
PDF  /  107.21 KB
Download