Skip to main content

សេចក្តីប្រកាសស្វែងរក ដៃគូអនុវត្តគម្រោង សម្រាប់សហគមន៍នេសាទងាយរងគ្រោះ ដើម្បីសម្របសម្រួលក្នុងការគ្រប់គ្រងធនធានជលផលនៅក្នុងខេត្តកំពត

គោលបំណងនៃមូលនិធិ

ដើម្បីពង្រឹងសមត្ថភាពសហគមន៍ឲ្យមានសកម្មភាពរួម និងសាមគ្គីភាព សម្រាប់គ្រប់គ្រងធនធានជលផល និងការពារសិទ្ធិអ្នកនេសាទ និងដីធ្លី ក្នុងខេត្តកំពត។

ការទទួលខុសត្រូវសំខាន់ៗ

សហគមន៍នេសាទដែលបានចូលរួម មានសមត្ថភាពកាន់តែប្រសើរក្នុងការគ្រប់គ្រងធនធានធម្មជាតិសហគមន៍, សុវត្ថិភាពកាន់កាប់កាន់តែប្រសើរសម្រាប់គ្រួសារនេសាទ និងការការពារពីការកេងប្រវ័ញ្ចពាណិជ្ជកម្ម និងការនេសាទខុសច្បាប់, បង្កើនការជឿទុកចិត្តនិងសាមគ្គីភាពរវាងសមាជិកសហគមន៍នេសាទ និងគណៈកម្មាធិការសហគមន៍នេសាទ, បណ្តាញ និងអាជ្ញាធរមូលដ្ឋាន និងថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធ។

 

ប្រភេទនៃសកម្មភាព

  • ពង្រឹងសមត្ថភាពលើការគ្រប់គ្រងធនធានធម្មជាតិ សិទ្ធិដីធ្លី ភាពជាអ្នកដឹកនាំ ការយល់ដឹងផ្នែកច្បាប់ យុទ្ធនាការនិងជំនាញតស៊ូមតិដល់អ្នកដឹកនាំសហគមន៍ និងសមាជិក។
  • រៀបចំការប្រជុំ និងវេទិកាពិភាក្សារវាងសមាជិក អាជ្ញាធរដែនដី និងវិស័យឯកជន។
  • ដើម្បីកែលំអរសកម្មភាពល្បាត កំណត់ព្រំដែន និងសកម្មភាពបង្កើតធនធានឡើងវិញ។

 

លក្ខណៈវិន្នច្ឆ័យ

  • បានចុះបញ្ជី ឬទទួលស្គាល់ជាផ្លូវការជាសហគមន៍នេសាទ (ដោយរដ្ឋបាលជលផល) ក្នុងខេត្តកំពត និងកែប ។
  • សហគមន៍នេសាទដែលរងផលប៉ះពាល់ខ្លាំងបំផុតលើដែននេសាទ ដែលជាមូលដ្ឋានប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងបទល្មើសនេសាទ ឬ​ប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នានា
  • មានរចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍ និងធនធានមនុស្សច្បាស់លាស់។
  • មានលទ្ធភាពផ្តល់លទ្ធផលការងារ និងអនុវត្តសកម្មភាពដូចបានចែងនៅក្នុងក្របខ័ណ្ឌពេលវេលានៃផែនការ និងធនធាន(ថវិកា)ដែលបានព្រមព្រៀងគ្នា
  • ធានាតម្លាភាពចំពោះការចំណាយ និងសកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុដែលមានតម្លាភាព (ដោយមានការគាំទ្រពីអង្គការអាក់សិនអេតកម្ពុជា និងឬ អង្គការដៃគូ)

 

 

កញ្ចប់ថវិកាសរុប

កញ្ចប់ថវិកាអតិបរមា សរុបចំនួន ៖ ៥០០០ អ៊ឺរ៉ូ ក្នុង១សហគមន៍

អំឡុងពេលអនុវត្ត ៖ ២៦ខែ គិតចាប់ពីខែសីហា ឆ្នាំ២០២០ ដល់ ខែវិច្ឆិកា ឆ្នាំ២០២២

 

ការចំណាយក្រោមជំនួយនេះមានដូចជា ការប្រជុំជាមួយបណ្តាញសហគមន៍នេសាទ សិក្ខាសាលាកសាងសមត្ថភាព ការរៀបចំប្រជុំ​ ឬវេទិការសហគមន៍ គាំទ្រចំណាយលើការធ្វើដំណើររបស់សហគមន៍ដែលចូលរួម និងប្រតិបត្តិការផ្សេងៗ (សោហ៊ុយធ្វើដំណើរ អាហារ ចំណាយរដ្ឌបាល និងចំណាយផ្សេងៗរបស់ភាគីទី៣ ។ ពេល សហគមន៍ត្រូវបានជ្រើសរើស ផែនការសកម្មភាព និងគម្រោងថវិកាលម្អិត នឹងសហការធ្វើរួមគ្នា។

Downloads

002 TOR-third party-CFi KH_1.pdf
PDF  /  164.06 KB
Download
Application form
PDF  /  107.21 KB
Download