Skip to main content

ឯកសារស្វែងរកសំណើដេញថ្លៃ ខួងអណ្ដូង ផ្គត់ផ្គង់សូឡាបូមទឹក អាងស្តុកទឹក និងសាងសង់ជើងទម្រអាងស្តុងទឹក

អង្គការអាក់សិនអេតកម្ពុជា (AAC) ដោយមានការឧបត្ថម្ភថវិកាពី the UK Foreign Commonwealth and Development Office; Lewis Family Trust; People’s Postcode Lottery and AAUK បាននឹង កំពុងអនុវត្តគម្រោង “ជម្រើសដឹកនាំដោយស្រ្តីដើម្បីបន្ស៉ាំទៅនឹងការប្រែប្រួសអាកាសធាតុនៅប្រទេសកម្ពុជា តាមរយៈប្រព័ន្ធសូឡាបូមទឹក” នៅខេត្តកំពត ពោធិ៍សាត់ កោះកុង និងខេត្តកំពង់ធំនៃប្រទេសកម្ពុជា។ ​គម្រោងនេះ មានគោលបំណង ដើម្បី​ជួយបង្កើន​លទ្ធភាព​ទទួលបានទឹកសម្រាប់ប្រើប្រាស់ សម្រាប់ផលិតកម្មកសិកម្ម (ពង្រឹកការដាំដុះបន្លែ) ​និងជួយឲ្យ​កសិករ​​​​​មាន​លទ្ធភាព​ផលិតបាន​ពេញ​មួយឆ្នាំ ជាពិសេសទៅទៀត គឺជួយលើក​ទឹកចិត្ត​ដល់ស្ត្រី និងសម្រួល​ការងារ​ធ្ងន់ៗ​ក្នុងសួនបន្លែ(យោងទឹកស្រោចស្រព)​ ព្រម​ទាំងផ្តល់ឱកាសដល់ស្រ្តី​​ក្នុងការ​ដឹកនាំសកម្មភាពទាំង​ឡាយក្នុងការងារ​កសិកម្ម​។ នៅក្នុង​តំបន់​​គោលដៅ បញ្ហាខ្វះខាត​​ទឹក​សម្រាប់ស្រោច​ស្រព​បន្លែ នៅតែប្រឈមខ្លាំង ជាពិសេសកសិករ​ដែលដាំដុះអាស្រ័យ​ទឹក​ភ្លៀង ស្រះទឹក និងស្ទឹង (ដោយ​សារនៅរដូវ​ប្រាំងទឹកស្រះ និងទឹកស្ទឹង​រីងហួត)​។ ​ដើម្បីឆ្លើយតបទៅនឹង​តម្រូវការ​របស់​កសិករ​​ក្រុមផលិត​នៅក្នុងតំបន់គោល​ដៅ​ងាយ​​រង​​គ្រោះខាងលើ ជាពិសេសនៅរដូវប្រាំង និងអំឡុងពេលមានគ្រោះរាំងស្ងួត  អង្គការ​​​អាក់សិនអេត គ្រោងនឹងផ្តល់​ជូននូវ​​ប្រព័ន្ធចែកចាយដំណើរការដោយប្រើថាមពលព្រះអាទិត្យសម្រាប់បូមទឹកចំនួន ០៥ សំណុំ ជូនដល់ ០៥ សហគមន៍គោលដៅចំនួន ​នៅក្នុងខេត្តកំពង់ធំ ​​(២ទីតាំង) កោះកុង (១ទីតាំង) និងកំពត (២​ទីតាំង)។​ ក្នុងនោះ​ មួយកន្លែង​នឹងទទួលបាន ១សំណុំ (រួមមាន​​​​៖ ប្រព័ន្ធសូឡាបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ អណ្តូងទឹក ជើង​ទម្រអាងស្តុកទឹក អាងស្តុកទឹក ម៉ូទ័រជំរុញទឹក និងប្រព័ន្ធទុយូ​)​។

ដើម្បីសម្រេចនូវលទ្ធផលខាងលើ អង្គការអាក់សិនអេតកម្ពុជា បាននឹងកំពុងស្វែងរក​សំណើពីក្រុមហ៊ុន​ អ្នក​ផ្គត់ផ្គង់ ឬអ្នកម៉ៅការ ​​​​​​ដែល​​មានសមត្ថភាពសម្រាប់ផ្គង់ផ្គងសម្ភារៈដូចខាងក្រោមៈ

  1. ការខួងអណ្តូងយកទឹកប្រើប្រាស់ចំនួន        ០៤ អណ្តូង
  2. តំឡើងប្រព័ន្ធសូឡាបូមទឹកចំនួន                ០៥ ឈុត/គ្រឿង
  3. ផ្គត់ផ្កង់ធ្វើអាងស្តុកទឹក                             ០៥ ធុង (ចំណុះ ១០ ០០០លីត្រ)
  4. សាងសង់ជើងទម្រអាងស្តុកទឹកចំនួន          ០៥ កន្លែង

 

ការដាក់ពាក្យស្នើសុំ

ឯកសារស្នើសុំដេញថ្លៃទាំងអស់ត្រូវបញ្ជាក់ពីប្រធានបទឲ្យបានច្បាស់លាស់ និងដាក់ក្នុងស្រោមសំបុត្របិទជិត រូចផ្ញើរមក​កាន់​ការិយាល័យអង្គការអាក់សិនអេតកម្ពុជា នៅទីក្រុងភ្នំពេញ ឲ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម៉ោង ១៦:០០ រសៀល តាមអាសយដ្ឋាន៖​ ផ្ទះលេខ ៣៣ ផ្លូវលេខ ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ប្រអប់​សំបុត្រ​ប្រៃសនីយលេខ ៦៦ រាជធានីភ្នំពេញ

 

លក្ខខណ្ឌទូទៅ
 

  1. សំណើត្រូវតែមានភាពស៊ីជម្រៅស្របតាមលក្ខណៈបច្ចេកទេសដែលមាននៅក្នុងឯកសារនេះ។
  2. មិនមានស្ថានភាពណាមួយដែលអង្គការអាក់សិនអេតកម្ពុជានឹងផ្គត់ផ្គង់រាល់មធ្យោបាយដឹកជញ្ជូន ឬ ផ្គត់ផ្គង់ថ្លៃដើមណាមួយឡើយ។
  3. តម្លៃគិតជាដុល្លារដែលបានស្នើឡើងដោយអ្នកដេញថ្លៃគឺជាតម្លៃកំណត់ជាក់លាក់គ្មានការប្រែប្រួល ទោះបីជាមានការប្រែប្រួលរូបិយប័ណ្ណ និងភាពខុសគ្នានៃតំលៃទំនិញ (សំភារៈសំណង់ឥន្ធនៈ។ ល។ )
  4. រាល់សំណូមពរទាំងអស់រួមទាំងឧបសម្ព័ន្ធ និងឯកសារគាំទ្រទាំងអស់ត្រូវតែដាក់ជាភាសាអង់គ្លេស ឬភាសាខ្មែរ
  5. សំណួរបច្ចេកទេសពាក់ព័ន្ធក្នុងអំឡុងពេលស្នើសុំ និងទម្រង់ដេញថ្លៃ អាចទាក់ទងទៅ លោក វៀង ឡងឌី តាមរយៈអ៊ីម៉េល៖ Lundi.Vieng@actionaid.org or 012 959 466
  6. អ្នកដែលទទួលជោគជ័យនឹងត្រូវបានប្រកាសប្រាប់ជាមួយនឹងកិច្ចសន្យាដែលមានលក្ខន្តិកៈរបស់អង្គការអាក់សិនអេតកម្ពុជា រួមទាំងបទប្បញ្ញត្តិទាក់ទងនឹងការធានាគុណភាពការងារ និង សម្ភារ។ គ្មានការងារណា​ដែល​ត្រូ​វចាប់ផ្តើមដោយគ្មានកិច្ចសន្យាដែលបានចុះហត្ថលេខាពេញលេញរវាងអង្គការអាក់សិនអេតកម្ពុជា និង ក្រុមហ៊ុន​​ដេញថ្លៃដែលទទួលបានជោគជ័យនោះឡើយ។

Downloads

Annex2
PDF  /  299.03 KB
Download
Bidding
PDF  /  238.29 KB
Download
Annex3
PDF  /  45.72 KB
Download