Garment workers in Bangladesh and Cambodia were already living below the minimum wage before the emergence of the COVID-19 in December 2019, with poverty wages and poor working conditions a mainstay of the global garment industry. When the pandemic hit both countries, garment workers were pushed into crisis as Australian and international brands abandoned the workers that make their clothes.
Two years later, the fashion industry has navigated supply chain disruptions, store closures and economic recession. But while many brands took a hit to their profit margins, it’s the garment workers at the bottom of global supply chains that have worn the cost of this crisis. With jobs cut, wages slashed and rights at work under threat – the pandemic has pushed garment workers further into poverty, hunger, and debt.
Garment workers have long demanded reform of an industry built on their exploitation, and the pandemic has only hardened their calls. International brands and governments and must rise to address the challenges that COVID-19 has exposed and commit to building back better from the pandemic through the provision of universal social protection and the delivery of a living wage to all workers in garment supply chains.
កម្មករនិយោជិតកាត់ដេរនៅប្រទេសបង់ក្លាដែសនិងកម្ពុជាបានរស់នៅដោយពឹងផ្អែកលើប្រាក់ឈ្នួលក្រោមកម្រិតអប្បបរមារួចជាស្រេច មុនពេលការផ្ទុះឡើងនៃ COVID-19 ក្នុងខែធ្នូ ឆ្នាំ 2019 ដោយប្រាក់ឈ្នួលក្រីក្រ និងលក្ខខណ្ឌការងារមិនល្អគឺជាកត្តាចម្បងនៃឧស្សាហកម្មកាត់ដេរក្នុងពិភពលោក។ នៅពេលជំងឺរាតត្បាតបានវាយប្រហារប្រទេសទាំងពីរក្នុងខែមីនាឆ្នាំ2020កម្មករនិយោជិតកាត់ដេរបានធ្លាក់ចូលទៅក្នុងវិបត្តិដោយសារតែក្រុមហ៊ុនម៉ាកយីហោរបស់អូស្ត្រាលីនិងអន្តរជាតិបានបោះបង់កម្មករនិយោជិតដែលផលិតសម្លៀកបំពាក់របស់ពួកគេ។
រយៈពេលពីរឆ្នាំក្រោយមកទៀត វិស័យកាត់ដេរបានប្រឈមមុខនឹងការអាក់ខានខ្សែសង្វាក់ផ្គត់ផ្គង់ ការបិទហាង និងការគំរាមកំហែងដល់ខ្សែបន្ទាត់ខាងក្រោមនៃវិស័យនេះ។ ប៉ុន្តែទោះបីក្រុមហ៊ុនម៉ាកយីហោជាច្រើនបានខាតបង់ប្រាក់ចំណេញរបស់ខ្លួនយ៉ាងណាក្ដីប៉ុន្តែគឺកម្មករនិយោជិតកាត់ដេរនៅផ្នែកខាងក្រោមខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកទៅវិញទេដែលបានខាតបង់ដោយសារតែវិបត្តិនេះ។ នៅពេលការងារត្រូវបាត់បង់ ប្រាក់ឈ្នួលត្រូវបានកាត់បន្ថយ ហើយសិទ្ធិនៅកន្លែងធ្វើការត្រូវរងការគំរាមកំហែង កម្មករនិយោជិតកាត់ដេរធ្លាក់ចូលកាន់តែជ្រៅទៅក្នុងភាពក្រីក្រ ភាពអត់ឃ្លាន និងបំណុល។
កម្មករនិយោជិតកាត់ដេរបានទាមទារជាយូរមកហើយឱ្យមានកំណែទម្រង់វិស័យដែលកសាងបន្ថែមទៅលើការទាញយកប្រយោជន៍ពីពួកគេហើយជំងឺរាតត្បាតបានធ្វើឱ្យការអំពាវនាវរបស់ពួកគេកាន់តែជួបការលំបាក។ ក្រុមហ៊ុនម៉ាកយីហោអន្តរជាតិនិងរដ្ឋាភិបាលត្រូវក្រោកឡើងដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺCOVID-19 និងត្រូវប្តេជ្ញាការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើងពីវិបត្តិជំងឺរាតត្បាតតាមរយៈការផ្តល់កិច្ចគាំពារសង្គមជាសកល និងការផ្តល់ប្រាក់ឈ្នួលទ្រទ្រង់ជីវិតដល់កម្មករនិយោជិតទាំងអស់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់។