Skip to main content

បង់សំណាញ់ឲ្យទូលាយ៖ កិច្ចពិគ្រោះយោបល់ជាច្រើនទៀតគឺ ចាំបាច់សម្រាប់គម្រោងកំពង់ផែទេសចរណ៍កំពត

Downloads

បង់សំណាញ់ឲ្យទូលាយ៖ កិច្ចពិគ្រោះយោបល់ជាច្រើនទៀតគឺចាំបាច់សម្រាប់គម្រោងកំពង់ផែទេសចរណ៍កំពត

ក្នុងឆ្នាំ២០១៦ អង្គការអាក់សិនអេតកម្ពុជា បានសហការជាមួយក្រុមអ្នកស្រាវជ្រាវឯករាជ្យធ្វើការស្រាជ្រាវអំពីទំហំវិសាលភាពនិងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពត (គម្រោងសាងសង់ផែ) ដែលទទួលបានកម្ចីឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីកម្ពុជា(ADB)។ ការស្រាវជ្រាវបានធ្វើឡើងចាប់ពីខែសីហាដល់ខែធ្នូឆ្នាំ២០១៦ ដែលក្នុងនោះក្រុមអ្នកស្រាវជ្រាវបានធ្វើការផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ ជួបសម្ភាសន៍ដោយផ្ទាល់ជាមួយមន្រី្តពាក់ព័ន្ធនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងប្រជាសហគមន៍ នៅឃុំត្រពាំងសង្កែរ និង ឃុំកូនសត្វ ព្រមទាំងបានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ព័ត៌មានជាមួយភាគីពាក់ព័ន្ធចំនួន៣ដងមុននិងបូកសរុបបញ្ចប់ការសិក្សាស្រាវជ្រាវ។ដោយសង្ខេបរបាយការណ៍ស្រាវជ្រាវនេះវាយតម្លៃអំពីផលប៉ះពាល់ដែលអាចកើតឡើងដោយសារគម្រោងកសាងកំពង់ផែរកំពតទៅលើសិទ្ធិដីធ្លី ជីវភាព និង សិទ្ធិក្នុងការពិគ្រោះយោបល់របស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងបណ្តាឃុំដែលនៅក្បែរទីកន្លែងនោះដូចជា ឃុំជុំគ្រាល ឃុំត្រពាំងសង្កែ និងឃុំកូនសត្វនៅក្នុងខេត្តកំពត។ របាយការណ៍ស្រាវជ្រាវនេះត្រូវបានបូកសរុបបញ្ចប់និងបោះពុម្ភជាពីរភាសាគឺ ភាសាខ្មែរ និង ភាសាអង់គ្លេសនៅក្នុងកំឡុងខែមករា២០១៧។

របាយការណ៍នេះ វាយតម្លៃអំពីផលប៉ះពាល់ដែលអាចកើតឡើងដោយសារតែគម្រោងកសាងកំពង់ផែរកំពតទៅលើសិទ្ធិដីធ្លីជីវភាព និងសិទ្ធិក្នុងការពិគ្រោះយោបល់របស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងបណ្តាឃុំដែលនៅក្បែរទីកន្លែងនោះដូចជាឃុំដុំគ្រាល ឃុំត្រពាំងសង្កែ និងឃុំកូនសត្វ នៅក្នុងខេត្តកំពត។